អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិnavigate_nextPPAPnavigate_nextរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នំា២០១៩ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)

របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នំា២០១៩ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ក្នុងត្រីមាសទី២ ឆ្នំា២០១៩ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៣.៦០៣.៧៦៨ ពាន់រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន ៤.៧១៦.០៦៩ ពាន់រៀល ស្មើនឹង ២៤,៩៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦.៩៤៤.៧៣៣ ពាន់រៀល កើនឡើងចំនួន ២.៧២៨.០២៩ ពាន់រៀល ស្មើនឹង ៦៤,៧០% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៨។

សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ៤៧.១២០.១៤២ ពាន់រៀល កើនឡើងចំនួន ៩.៥៤៤.២៣០ ពាន់រៀល ស្មើនឹង ២៥,៤០% ធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៥២១.៦៧១ ពាន់រៀល កើនឡើងចំនួន ១២.៧២៦.៤០៨ ពាន់រៀល ស្មើនឹង ១៤៤,៧០% ធៀបនឹង រយៈពេល៦ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៧៨៥.៦២២.៥៧៣ ពាន់រៀល កើនឡើងចំនួន ៣៣.៧៣៥.៨៦៨ ពាន់រៀល ស្មើនឹង ៤,៤៩% និងមូលធនសរុបមានចំនួន ៥៩១.៩៨៦.៦២៥ ពាន់រៀល កើនឡើងចំនួន ២៥.៦០០.៤៩៧ ពាន់រៀល ស្មើនឹង ៤,៥២%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ មានដូចខាងក្រោម៖

  1. អនុបាតចរន្ត: ៦,៨០ ដង
  2. អនុបាតចរន្តលឿន: ៦,៨០ដង
  3. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,៨៩ %
  4. អនុបាតចំណេញធៀបនឹងមូលធន: ១,១៩ %
  5. អនុបាតគំលាតចំណេញដុល: ៦៤,៨៥ %
  6. អនុបាតគំលាតចំណេញភាព: ២៩,៧៦%
  7. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៣៣៩,៦២ រៀល

សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩។

arrow_back ថយក្រោម
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៦៦    ចំនួនអ្នកទស្សនាពីម្សិល : ៧៧៤