www.acledasecurities.com.kh

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​បំណុល

សេច​ក្តី​សង្ខេប​អំ​ពី​ក្រុម​ហ៊ុន 

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំៗជាងគេបង្អស់នៅកម្ពុជា ។ ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំជាងគេទី ៣ នៅកម្ពុជា បើគិតពីទ្រព្យសកម្ម សំពៀតឥណទាន និងប្រាក់ចំណេញសុទ្ធ និងមានលំដាប់ថ្នាក់លេខ ២ បើគិតពីប្រាក់បញ្ញើអតិថិជន ។

ជាមួយនឹងប្រវត្តិនៃការអភិវឌ្ឍន៍ និងការរីកចម្រើនក្នុងរយៈពេលជាង ២០ឆ្នាំនេះ ហត្ថាកសិករ បានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារ និងទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំៗជាងគេនៅកម្ពុជា បើគិតពីទ្រព្យសកម្ម និងទំហំឥណទាន ។

ហត្ថាកសិករ ចាប់កំណើតឡើងជាមួយនឹងគម្រោងសន្តិសុខស្បៀងមួយ ដែលបង្កើតឡើងដោយ OCSD/OXFAM-Quebec ដែលជាអង្គការសញ្ជាតិកាណាដា ដែលបានផ្តល់ឥណទានខ្នាតមីក្រូដល់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទក្នុងឃុំចំនួន ៤ នៃខេត្តពោធិ៍សាត់ ។

របាយការណ៍​ហិរញ្ញវត្ថុ 
ព័ត៌មាន​ផ្សេងៗ 
ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩១៣ ចំនួនអ្នកទស្សនាពីម្សិល : ១.៦៥០