អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ទំនាក់ទំនង  »  សំណួរ និង​ចម្លើយ​ពី​អេស៊ីលីដា​ស៊ីឃ្យួរឹធី

សំណួរ និង​ចម្លើយ​ពី​អេស៊ីលីដា​ស៊ីឃ្យួរឹធី

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន និង​សាធារណជន​បាន​សួរ​ជា​ញឹក​ញាប់ ។

សូម​ចុច​លើ​សំណួរ​ណា​មួយ​ខាង​ក្រោម ដើម្បី​ទស្សនា​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍ និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នក​ឱ្យ​កាន់​តែ​ប្រសើរ ។

  1. ១. តើអេស៊ីលីដា ស៊ីឃ្យួរឹធី មានទីតាំងនៅឯណា?
  2. អេស៊ីលីដា ស៊ីឃ្យួរឹធី ស្ថិតនៅអគារការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់ទី៥) អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

  3. ២. តើភាគហ៊ុនិករបស់ អេស៊ីលីដា ស៊ីឃ្យួរឹធី ជានរណា?
  4. អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលវិនិយោគ ១០០ភាគរយ ដោយធនាគារអេស៊ីលីដា ភីអិលស៊ី។

  5. ៣. តើអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនអ្វី? ហើយផ្តល់សេវាអ្វីខ្លះ?
  6. អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACLEDA Securities Plc.) ជាក្រុមហ៊ុនមូលបត្រ ដែល បានចុះបញ្ជីក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណ ពី គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACLEDA Securities Plc.) ផ្តល់សេវា ដូចខាងក្រោម៖

    • ផ្តល់សេវាឈ្មួញជើងសាមូលបត្រ
    • ផ្តល់សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និង
    • ផ្តល់សេវាភ្នាក់ងារចែកចាយលក់មូលបត្រ
  7. ៤. តើសេវាឈ្មួញជើងសារមូលបត្រជាអ្វី?
  8. សេវាឈ្មួញជើងសារមូលបត្រជាការទិញ ឬលក់មូលបត្រក្នុងនាម និងតាមបញ្ជាអតិថិជនរបស់ខ្លួនដោយទទួលបាននូវកម្រៃជើងសារ។

  9. ៥. តើសេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលជាអ្វី?
  10. ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលការពារសិទ្ធិរបស់ម្ចាស់មូលបត្របំណុលពាក់ព័ន្ធនឹងបុគ្គលបោះផ្សាយ។ សម្រាប់បុគ្គលបោះផ្សាយ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដើរតួជាចំនុចតែមួយគត់នៃទំនាក់ទំនងដោយតំណាងឲ្យម្ចាស់មូលបត្របំណុល។

  11. ៦. តើសេវាភ្នាក់ងារចែកចាយលក់មូលបត្រជាអ្វី?
  12. អាជីវកម្មចែកចាយលក់មូលបត្រ (Securities Selling Business) សំដៅដល់អាជីវកម្មចែកចាយលក់មូលបត្រដល់សាធារណជន តាមការព្រមព្រៀងជាមួយក្រុមហ៊ុនធានាទិញមូលបត្រនៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ។

    • សំណើចូលរួម ប៊ុកបៀលឌីង
      បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជាលើសំណើសុំបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រត្រូវរៀបចំធ្វើប៊ុកបៀលឌីង ដោយត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បីអញ្ជើញវិនិយោគិនឲ្យចូលរួម។
    • សំណើចូលរួមបរិវិសកម្ម
      បន្ទាប់ពីដំណាក់កាលប៊ុកបៀលឌីងត្រូវបានបញ្ចប់ វិនិយោគិនទាំងអស់ត្រូវចូលរួមក្នុងការធ្វើបរិវិសកម្មទៅតាមពេលវេលាដែលក្រុមហ៊ុនបោះផ្សាយបានកំណត់។
  13. ៧. តើធ្វើយ៉ាងដូចម្តេច ដើម្បីអាចទិញមូលបត្រនៃក្រុមហ៊ុនដែលបានបោះផ្សាយលើផ្សារមូលបត្រកម្ពុជាបាន?
  14. ដើម្បីអាចទិញមូលបត្រនៃក្រុមហ៊ុនដែលបានបោះផ្សាយលើផ្សារមូលបត្រកម្ពុជាបានវិនយោគិនត្រូវ៖

    1. រើសរើសក្រុមហ៊ុនមូលបត្រ
      វិនិយោគិនត្រូវជ្រើសរើសក្រុមហ៊ុនមូលបត្រមួយក្នុងចំណោមក្រុមហ៊ុនមូលបត្រទាំង១០ដែលជាសមាជិករបស់ ផ.ម.ក. ហើយក្រុមហ៊ុនមូលបត្រនោះនឹងជួយវិនិយោគិនក្នុងការបើកគណនីជួញដូរ។
    2. បើកគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រដែលបានជ្រើសរើស
      ឯកសារតម្រូវដើម្បីបើកគណនីជួញដូរ រួមមាន៖
      • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ភ្ជាប់ជាមួយរូបថត៤×៦មួយសន្លឹក
      • លេខអត្តសញ្ញាណវិនិយោគិន (ក្រុមហ៊ុនមូលបត្រអាចជួយធ្វើការស្នើសុំពីគណៈកម្មការមូលបត្រកម្ពុជា)
    3. តើវិនិយោគិនអាចជួញដូរបាននៅពេលណា?
      យ៉ាងហោចណាស់មួយថ្ងៃបន្ទាប់ពីបើកគណនីជួញដូររួច ទើបវិនិយោគិនអាចដាក់បញ្ជាទៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. បាន។
  15. ៨. តើត្រូវធ្វើដូចម្តេច ដើម្បីបើកគណនីជួញដូរបាន?
  16. ដើម្បីបើកគណនីជួញដូរបាន យើងត្រូវមាន៖

    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ភ្ជាប់ជាមួយរូបថត៤×៦មួយសន្លឹក
    • លេខអត្តសញ្ញាណវិនិយោគិន (ក្រុមហ៊ុនមូលបត្រអាចជួយធ្វើការស្នើសុំពីគណៈកម្មការមូលបត្រកម្ពុជា)
  17. ៩. តើការជួញដូរ ប្រើប្រាស់តាមមធ្យោបាយណាខ្លះ?
  18. ការជួញដូរ ប្រើប្រាស់តាមមធ្យោបាយដូចជា៖

    • ជាលាយលក្ខណ៍អក្សរនោបញ្ជរ
    • ដាក់តាមទូរស័ព្ទឬអ៊ីមែល
    • ប្រព័ន្ធជួញដូរចល័ត MTS
  19. ១០. តើការជួញដូរ បើកដំណើការនៅពេលណា?
    • ថ្ងៃជួញដូរ: ថ្ងៃជួញដូរចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែង ថ្ងៃឈប់សម្រាកជាសាធារណៈ។
    • ម៉ោងជួញដូរ: ម៉ោងជួញដូរត្រូវបានកំណត់តាមវិធីសាស្ត្រជួញដូរដូចខាងក្រោម៖
    • វិធីសាស្ត្រដេញថ្លៃ:
      វគ្គជួញដូរ ម៉ោងទទួលបញ្ចា ម៉ោងជួញដូរ វិធីសាស្ត្រជួញដូរ
      វគ្គបើក ០៨:០០ - ០៩:០០ ព្រឹក ០៩:០០ ព្រឹក ដេញ​ដោយ​យក​ថ្លៃ​តែ​មួយ
      វគ្គ​ជួញដូរ​និរន្តន៍ ០៩:០០ ព្រឹក - ២:៥០ រសៀល ដេញ​ដោយ​យក​ថ្លៃ​ច្រើន
      វគ្គបិទ ២:៥០ - ៣:០០ រសៀល ៣:០០ រសៀល ដេញ​ដោយ​យក​ថ្លៃ​តែ​មួយ
      ចំណាំ៖ ប្រសិនបើគ្មានការផ្គូផ្គងបញ្ជានៅម៉ោង៩:០០នាទីព្រឹកទេ នោះវគ្គបើកនឹងត្រូវពន្យាររហូតដល់មានការផ្គូផ្គងនៅក្នុងថ្ងៃដដែល។
    • វិធីសាស្ត្រជួញដូរតាមការចរចា: ចំពោះវិធីសាស្ត្រជួញដូរតាមការចរចា ម៉ោងជួញដូរគឺចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៣:០០នាទីរសៀល។
  20. ១១. តើកម្រៃសេវា អេស៊ីលីដា ស៊ីឃ្យួរឹធី គិតយ៉ាងដូចម្តេច? ហើយអត្រាប៉ុន្មាន?
  21. អេស៊ីលីដា ស៊ីឃ្យួរឹធី នឹងផ្តល់សេវាជូនអតិថិជនដោយគិតកម្រៃសេវាសមរម្យ ស្របតាមទីផ្សារ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យមូលបត្រ។ ហើយមានអត្រា ០.៥៥% អប្បបរមា ៤,០០០រៀលទៅលើសំណើរដែរជោគជ័យ។

  22. ១២. តើការផ្ទេរបា្រក់ពីគណនីធនាគារនៅធនាគារអេស៊ីលីដា ទៅគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី និងការផ្ទេរប្រាក់ពីគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី ទៅគណនីធនាគារនៅធនាគារអេស៊ីលីដា មានគិតកម្រៃដែរ ឬទេ?
  23. ផ្ទេរបា្រក់ពីគណនីធនាគារនៅធនាគារអេស៊ីលីដា ទៅគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី និងការផ្ទេរប្រាក់ពីគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី ទៅគណនីធនាគារនៅធនាគារអេស៊ីលីដា មិនគិតកម្រៃសេវាទេសម្រាប់ប្រតបត្តិការដូចខាងក្រោម៖

    • ការផ្ទេរប្រាក់ចេញចូលគណនីជួញដូរនៅតាមសាខាក្នុងរង្វង់រាជធានីភ្នំពេញ
    • ការផ្ទេរប្រាក់ចូលគណនីជួញដូរពីគ្រប់សាខា
    • ការផ្ទេរប្រាក់ចេញចូលគណនីជួញដូរតាមរយៈប្រព័ន្ធអេស៊ីលីដាទាន់ចិត្ត

    ដោយឡែកការផ្ទេរប្រាក់ចេញពីគណនីជួញដូរទៅគ្រប់សាខាក្រៅរង្វង់រាជធានីភ្នំពេញត្រូវគិតថ្លៃសេវា ០,០៨% អបប្បរមា ៤០០០ រៀល។

  24. ១៣. តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីអាចភ្ជាប់គណនីធនាគារនៅធនាគារអេស៊ីលីដា និងគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី បាន?
  25. ដើម្បីអាចភ្ជាប់គណនីធនាគារនៅធនាគារអេស៊ីលីដា និងគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី បានអតិថិជនត្រូវបំពេញស្នើជាលាយលក្ខណ៍អក្សរ រឺស្នើដោយខ្លួនឯងតាមតាមប្រព័ន្ធអេស៊ីលីដាទាន់ចិត្ត។

  26. ១៤. តើត្រូវទំនាក់ទំនងមកផ្នែកណា ប្រសិនបើមានសំណួរ ឬចង់បានព័ត៌មានបន្ថែម?
  27. ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក អេស៊ីលីដា ស៊ីឃ្យួរឹធី តាមរយៈតំណភ្ជាប់នេះ។

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២១៣    ចំនួនអ្នកទស្សនាពីម្សិល : ១.៥០៧