អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextព័ត៌មាន​ក្រុមហ៊ុនnavigate_nextគណៈគ្រប់គ្រង

គណៈគ្រប់គ្រង

លោក ព្រំ វិសុទ្ធ, អគ្គនាយក

ជនជាតិ​ខ្មែរ កើត​នៅ​ថ្ងៃ​ទី១១ ខែមករា ឆ្នាំ១៩៧៥ ។ លោក​ទទួល​បាន​អនុបណ្ឌិត​គ្រប់​គ្រង​អាជីវកម្ម ជំនាញ​ហិរញ្ញវត្ថុ ពី​សាកល​វិទ្យាល័យ Charles Sturt ប្រទេស​អូស្ត្រាលី ។ លោក​បាន​បម្រើការ​នៅ​ធនាគារ អេស៊ីលីដា ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ១៩៩៨ ក្នុង​មុខ​តំណែង​ជា​គណនេយ្យករ បន្ទាប់​មក​ជា​ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​ឥណទាន បន្ទាប់​មក​ទៀត​ជា​នាយក​សាខា ក្រោយ​មក​ជា​ប្រធាន​ក្រុម​កិច្ចការ​ច្បាប់​និង​លេខា​ធិការ​ក្រុមហ៊ុន ក្រោយ​មក​ទៀត​ជា​នាយក​ប្រតិបត្តិ​នីតិកម្ម​និង​លេខា​ធិការ​ក្រុមហ៊ុន និង​តំណែង​ចុង​ក្រោយ​ជា​អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន ។ ការ​ទទួល​ខុស​ផ្សេងៗ​ទៀត​ក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ លោក​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល អេស៊ីលីដា ប្រូភើធី អិលធីឌី ។ លោក​ត្រូវ​បាន​តែង​តាំង​ជា អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ពី​ថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

 

អ្នកស្រី ម៉ៅ ភិរក្ស, នាយិកា​ប្រតិបត្តិការ

កើត​នៅ​ក្នុង​ឆ្នាំ​១៩៨១ អ្នកស្រី​បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម ផ្នែក​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ។ អ្នកស្រី​បាន​ទទួល​បរិញ្ញាបត្រ​គ្រប់គ្រង​អាជីវកម្ម ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​រាជធានីភ្នំពេញ ក្នុង​ខែ​សីហា ឆ្នាំ​២០០៣ ។ អ្នកស្រី​បាន​ប្រលង​ចេញ​ពី​វិទ្យាល័យ​កំពង់ធំ នៅ​ឆ្នាំ​១៩៩៨ ។ អ្នកស្រី ម៉ៅ ភិរក្ស បាន​ចូល​បម្រើ​ការងារ​ឱ្យ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​ខែ​មេសា ឆ្នាំ​២០០៤ ហើយ​អ្នកស្រី​បាន​ធ្វើ​ជា អនុប្រធាន​ផ្នែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស នៃ​នាយកដ្ឋាន​ធនធាន​មនុស្ស នៅ​ខែកញ្ញា ឆ្នាំ២០០៧ ហើយ​ត្រូវ​បាន​ផ្លាស់ប្តូរ​តួនាទី​ជា​អនុប្រធាន​ផ្នែក​វិនិយោគ នៃ​នាយកដ្ឋាន​កិច្ចការ​វិនិយោគ និង​មូលបត្រ នៅ​ខែ​មករា ឆ្នាំ​២០០៩ ។ អ្នក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ភ្នាក់ងារ​ក្រុមហ៊ុន​មូលបត្រ នៅ​ក្នុង​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅ​ខែ​មីនា ឆ្នាំ​២០១៦ ។ អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិការ នៅខែមេសា ឆ្នាំ២០២០ ។

 

អ្នកស្រី ផល ធីតា, នាយិកា​ហិរញ្ញវត្ថុ

កើត​នៅ​ក្នុង​ឆ្នាំ១៩៨៥ អ្នកស្រី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គ្រប់គ្រង​អាជីវកម្ម ផ្នែក​គណនេយ្យ ពី​សាកលវិទ្យាល័យ​ន័រតុន នៅ​រាជធានី​ភ្នំពេញ ឆ្នាំ២០០៧ ។ អ្នកស្រី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស ផ្នែក​ទំនាក់ទំនង​ពាណិជ្ជកម្ម ពី​សាកលវិទ្យាល័យ​វេស្ទើន នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ២០១២ ។ អ្នកស្រី​បាន​ប្រលង​ចេញ​ពី​វិទ្យាល័យ​ឥន្រ្ទទេវី នៅ​ឆ្នាំ២០០២ ។ អ្នកស្រី ផល ធីតា បាន​ចូល​បម្រើ​ការងារ​ឱ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​ខែមេសា ឆ្នាំ២០០៩ ដែល​មាន​មុខងារ​ជា​គណនេយ្យករ ហើយ​អ្នកស្រីត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និង​រដ្ឋបាល នៅ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅ​ខែមករា ឆ្នាំ២០១៤ នឹង​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និង​រដ្ឋបាល នៅ​ខែកុម្ភៈ ឆ្នាំ២០១៧ និង​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និងទូទាត់ នៅ​ខែមីនា ឆ្នាំ២០១៩ ។ អ្នកស្រីត្រូវបានតែងតាំងជានាយិកាហិរញ្ញវត្ថុ នៅខែមេសា ឆ្នាំ២០២០ ។

 

អ្នកស្រី រេន សុភារី, បុគ្គលិក​ជំនាញ​ផ្នែក​ច្បាប់ និង​អនុលោមភាព

កើត​នៅ​ក្នុង​ឆ្នាំ១៩៩៣ អ្នកស្រី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នីតិសាស្រ្ត ពី​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ឆ្នាំ២០១៧ ។ អ្នកស្រី​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នីតិឯកជន នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ។ អ្នកស្រី​បាន​ប្រលង​បញ្ចប់​ថ្នាក់​បឋម​ទុតិយភូមិ​ពី​វិទ្យាល័យ​កំពង់ស្ពឺ នៅ​ឆ្នាំ២០១១ ។ អ្នកស្រី​បាន​ចូល​បម្រើ​ការងារ​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​ខែមីនា ឆ្នាំ២០១៣ មាន​មុខងារ​ជា​អ្នក​សំអាត បន្ទាប់​មក​ជា​ជំនួយការ​ផ្នែក​គ្រប់គ្រង​ប្រាក់​បៀវត្ស នៅ​ក្នុង​ឆ្នាំ២០១៧ និង​ចុង​ក្រោយ​ជា​បុគ្គលិក​ផ្នែក​ប្រឹក្សា​បុត្រ​សម្ព័ន្ធ នៅ​ក្នុង​ឆ្នាំ២០១៨ ។ អ្នកស្រី​ត្រូវ​បាន​តែងតាំង​ជា​បុគ្គលិក​ជំនាញ​ផ្នែក​ច្បាប់ និង​អនុលោមភាព នៅ​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅ​ក្នុង​ខែឧសភា ឆ្នាំ២០២០ ។

 

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៨៥    ចំនួនអ្នកទស្សនាពីម្សិល : ៧៧៤